———————————-

នាថ្ងៃចន្ទ ១រោច ដល់ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មហាវិទ្យាល័យកិកម្ម និងកែច្នអាហារ​ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលា​ ដែលជាផ្នែកមួយនៃគម្រោង​ AgriSAT (https://www.agrisat.net/)​ ដែលមានគោលបំណងជម្រុញ និងលើកកម្ពស់កម្មវិធីអប់រំដោយបញ្ចូលប្រព័ន្ធឌីជីថល​ តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជម្រុញ និងបង្កើនផលិតផលកសិកម្មតាមរយ:ការប្រើប្រាស់ដ្រូនកសិកម្ម និងសម្ភារៈបច្ចេកវិទ្យាផ្សេងៗទៀតក្នុងការជម្រុញការធ្វើកសិកម្មឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយការចំណាយក្នុងផលិតកម្ម។ សិក្ខាសាលានេះត្រូវបានបេីកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យល័យជាតិបាត់ដំបង។

អ្នកចូលរួមក្នុងសិក្ខាសាលានេះរួមមានការចូលរួមពីបណ្ដាស្ថាប័នពាក់ព័ន្ធរួមមាន តំណាងសកលវិទ្យាល័យនៅសហភាពអឺរ៉ុប មកពីប្រទេសប៊ែលសុីក​ អាឡឺម៉ង់​ អេស្ប៉ាញ​ ប៉ូឡូញ​ និងក្រូអាត​ និងអាស៊ីអាគ្នេយ៍​ (NUBB, RUA, UHST, SU, NUOL) ព្រមទាំងតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង តំណាងគម្រោង​ Syngenta Foundation for sustainable Agriculture តំណាងក្រុមហ៊ុន​ GREENMAN AGRO MOBILIZER Co., Ltd., តំណាងក្រុមហ៊ុននាគមាសដ្រូនកសិកម្មកម្ពុជា។ លេីសពីនេះ​ ក៏មានការប្រកួតប្រជែងរបស់និស្សិតដេីម្បីជ្រេីសរេីសនិស្សិតឆ្នេីមលេីការប្រេីប្រស់បច្ចេកវិទ្យាកសិកម្មសម្រាប់អាជីវកម្ម ដែលមកពីបណ្ដាសាកលវិទ្យាល័យជាតិ និងអន្តរជាតិផងដែរ។​ ជាលទ្ធផលនិស្សិតខ្មែរចំនួន​ ៦​ រូប​ និងនិស្សិតឡាវចំនួន​ ៤​ រូប​ ព្រមទាំងគ្រូដឹកនាំនិស្សិតចំនួន​ ៥​ រូបត្រូវបានជ្រេីសរេីសឲ្យទៅប្រកួតវគ្គផ្តាច់ព្រាត់នៅប្រទេសក្រូអាតក្នុងខែធ្នូ​ ឆ្នាំ២០២៣​ ខាងមុខនេះផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *