—————————–

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំ “កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងការអនុវត្តថវិកាត្រីមាសទី៣ ឆ្នាំ២០២៣” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង។ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងការអនុវត្តថវិកានេះធ្វើឡើងក្នុងន័យពង្រឹង និងធ្វើឱ្យប្រសើរឡើងការអនុវត្តសកម្មភាពការងារឆ្លើយតបនឹងផែនការថវិកាឆ្នាំ២០២៣របស់សាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលរបស់សាកលវិទ្យាល័យផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរចំពោះការអនុវត្តការងាររបស់សាកលវិទ្យាល័យកន្លងមក ដែលធ្វើអោយសាកលវិទ្យាល័យមានវឌ្ឍនភាពគួរជាទីមោទន និងបានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនសម្រាប់សាកលវិទ្យាល័យអនុវត្តបន្ថែមទៀត។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានធ្វើរបាយការណ៍វឌ្ឍនភាពសង្ខេបជូនឯកឧត្តមប្រធានគណៈអធិបតីផងដែរ។

——————————–

ភ្ជាប់ទំនាក់ទំនងជាមួយយើង:

– Facebook: National University Of Battambang – NUBB

– Tiktok: www.tiktok.com/@nubb.cambodia

– Telegram: t.me/nubbedukh

– IG: instagram.com/nubb.cambodia/

– YouTube:

– Website: www.nubb.edu.kh

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *