នៅព្រឹកថ្ងៃចន្ទ ១រោច​ ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ “គោលការណ៍ប្រឹក្សាយោបល់ដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យល័យជាតិបាត់ដំបង។ គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយនេះ គឺដើម្បីឲ្យនិស្សិតបានយល់ច្បាស់ពីប្រភេទ និងនីតិវិធីនៃការផ្តល់សេវាប្រឹក្សាយោបល់ និងតួនាទីភារកិច្ចរបស់អង្គភាពពាក់ព័ន្ធ។នៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *