————————–
កម្មវិធីអប់រំថ្មីរបស់មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ថ្នាក់បរិញ្ញាបត្រ ជំនាញ Agroecology ត្រូវបានជ្រើសរើសឲ្យចូលរួមកម្មវិធីពិពណ៌សមិទ្ធផល ក្នុងសិក្ខាលាសាអន្តរជាតិស្តីពី៖ “ការផ្លាស់ប្តូរឆ្ពោះទៅកាន់កសិអេកូឡូស៊ី និងកសិកម្មកកើតឡើងវិញ ការចូលរួមចំណែកទៅរកការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ” ដែលបានប្រារព្វឡើងនៅថ្ងៃទី ២៤ – ២៧ ខែតុលា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរ លទ្ធផលគម្រោង ISOC – ‘Investing into Soil Organic Carbon management for resilient upland farming project’ និងពូជស្រូវក៏ត្រូវបានបង្ហាញក្នុងកម្មវិធីនេះផងដែរ។ សិក្ខានេះមានសិក្ខាកាមចូលរួមជាង ២០០រូប មកពី ២៤ ប្រទេសផ្សេងគ្នាជុំវិញពិភពលោក។