——————————
នៅថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង FWD បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី៖ “ភាពជោគជ័យនៃវិស័យធនាគារ និងធានារ៉ាប់រង” ដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានការសហការគាំទ្រពីធនាគារជីបម៉ុង ក្នុងគោលបំណង ដើម្បីឲ្យនិស្សិតបានយល់ដឹងអំពី វិស័យធនាគារ និងធានារ៉ាប់រង ពិសេសភាពជោគជ័យនៃវិស័យទាំងពីរ។



