——————————————
កាលពីថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសាសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការថែទាំអ្នកជំងឺផ្លូវចិត្តទាក់ទងនឹងការប៉ះទង្គិចផ្លូវចិត្ត៖ ការពិគ្រោះយោបល់ ឧបសគ្គក្នុងការកំណត់បញ្ហា ឬជំងឺផ្លូវចិត្ត យុទ្ធសាស្រ្តក្នុងការបង្ការ និងអន្តរាគមន៍” នៅសាកលវិទ្យាល័យជាតិបាត់ដំបង។ វគ្គសិក្ខាសាលានេះ មានគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យ សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា និងអង្គការក្រៅ រដ្ឋាភិបាល ដើម្បីកំណត់សំគាល់ពីបញ្ហាសុខភាពផ្លូវចិត្ត និងស្វែងរកយុទ្ធសាស្រ្តក្នុងការលើកកម្ពស់ផែនទីចង្អុលបង្ហាញពីប្រព័ន្ធថែទាំសុខភាពផ្លូវចិត្តនៅតាមសហគមន៍។ នេះជា សកម្មភាពមួយ ដែលសាកលវិទ្យាល័យ ជួយគាំទ្រដល់ការលើកកម្ពស់ការយល់ដឹងពីបញ្ហាសុខភាពផ្លូវចិត្តក្នុងសហគមន៍។



