នៅរសៀលថ្ងៃអង្គារ ៤ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ LMS សម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញនៅសាកលវិទ្យាល័យជាតិបាត់ដំបង។ នេះគឺជាទំនើបកម្មថ្មីមួយទៀតដែលសាកលវិទ្យាល័យខិតខំអភិវឌ្ឍន៍ដើម្បីអោយស្របតាមសម័យកាលឌីជីថល និងឆ្ពោះទៅរកការអប់រំបែបឌីជីថល។
សិក្ខាសាលាផ្សព្វផ្សាយអំពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ LMS សម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញនៅសាកលវិទ្យាល័យជាតិបាត់ដំបង
ផ្សាយនៅ ខែតុលា 18, 2023