———————————–
នៅរសៀលថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពល និងវឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តមសាកលវិទ្យាធិការបានរាយការណ៍សង្ខេបពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និងផ្នែកទន់ ជាពិសេសកម្មវិធីសិក្សា និងការស្រាវជ្រាវរបស់សាកលវិទ្យាល័យ។ នៅក្នុងជំនួបពិភាក្សានេះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការរៀបចំជំនួបពិភាក្សា និងសន្យាជួយផ្គូរផ្គងសាកលវិទ្យាល័យ និងក្រុមហ៊ុនវិនិយោគនៅប្រទេសសិង្ហបុរី ដើម្បីធ្វើសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងការផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលនានាដល់សាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។
——————————–
ភ្ជាប់ទំនាក់ទំនងជាមួយយើង:
– Facebook: National University Of Battambang – NUBB
– Tiktok: www.tiktok.com/@nubb.cambodia
– Telegram: t.me/nubbedukh
– IG: instagram.com/nubb.cambodia/
– YouTube:
– Website: www.nubb.edu.kh
dfghj