ថ្ងៃសុក្រ​ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សាកលវិទ្យាល័យជាតិបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានចុះអនុស្សារណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងអនុវត្តមូនិធិនវានុវត្តន៍ចំណីអាហារ រវាងCAPRED, Khmer Enterprise ជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន៤ លើវិស័យបច្ចេកវិទ្យាចំណីអាហារ រួមមាន៖

សាកលវិទ្យាល័យជាតិបាត់ដំបង

សាកលវិទ្យាល័យភូមិន្ទកសិកម្ម

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ

កិច្ចសហប្ររិបត្តិការនេះ មានគោលបំណងសំខាន់លើការស្រាវជ្រាវគម្រូផលិតផលអាហារ និងបច្ចេកវិទ្យាអាហាររវាងគ្រឹះស្ថានសិក្សា និងសហគ្រាសសិប្បកម្មនានា ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *