————————————
នៅរសៀលថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ លោក ទៀង ម៉ូរិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានទទួលស្វាគមន៍ដំណើរចុះទស្សនៈកិច្ចសិក្សារបស់ក្រុមការងារ នៃសាកលវិទ្យាល័យ California, Berkeley (UCB) សហរដ្ឋអាមេរិក និងក្រុមការងារ USAID-DWD។ ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពិភាក្សាពីវឌ្ឍនភាពរបស់មជ្ឈមណ្ឌលការងារ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងការពិភាក្សាលើលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការបណ្ដុះបណ្ដាល ឱ្យកាន់តែប្រសើរឡើងថែមទៀត៕



