——————————

នៅរសៀលថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ការិយាល័យកិច្ចការនិស្សិតបានសហការណ៍ជាមួយអ្នកជំនាញអភិវឌ្ឍន៍ការងារនិស្សិតរបស់គម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល(USAID-DWD) បានរៀបចំជំនួបពិភាក្សាផ្តោះប្តូរយោបល់ និងការផ្សព្វផ្សាយអំពីមជ្ឈមណ្ឌលការងារសាកលវិទ្យាល័យជាតិបាត់ដំបងទៅដល់ក្រុមហ៊ុន សហគ្រាស និងវិស័យឯកជន ក្នុងគោលបំណងកសាងបណ្តាញជាមួយក្រុមហ៊ុន សហគ្រាស និងវិស័យឯកជន ស្វែងយល់ពីតម្រូវការទីផ្សារការងារ និងការបំពេញចន្លោះខ្វះខាតអោយគ្នាទៅវិញទៅមក ជាពិសេសការស្រូបយកឱកាសការងារសម្រាប់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *