នៅថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកម្មវិធីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតប្រជែង កសិ-ម្ហូបអាហារ ២០២៣ (Agri-Food Challenge 2023) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលកម្មវិធីនេះសហការរៀបចំ និងគាំទ្រដោយសហគ្រិនខ្មែរ (Khmer Enterprise)។ កម្មវិធីនេះអនុញ្ញាតអោយនិស្សិតជំនាញកែច្នៃអាហារចំនួន១២ក្រុម បានបង្ហាញផលិតផលរបស់ខ្លួន និងបញ្ចេញគំនិតអាជីវកម្ម លើកឡើងក្នុងការប្រកួប្រជែងបន្តទៅវគ្គបន្ទាប់។
សូមអបអរសារទរដល់ក្រុមនិស្សតិចំនួន ៨ក្រុម ទទួលបានជ័យលាភីបន្តទៅវគ្គផ្តាច់ព្រ័ត្រ៖
ចំណាត់ថ្នាក់លេខ១៖ ក្រុមផង់ (គ្រឿងការីខ្មែរ)
ចំណាត់ថ្នាក់លេខ២៖ ក្រុមនាងរមៀត (ប្រេងរមៀត)
ចំណាត់ថ្នាក់លេខ៣៖ ក្រុមវីហ្វូត (បុកអំព្រឹកសម្ងួត)
ចំណាត់ថ្នាក់លេខ៤៖ ក្រុមរុក្ខា (សាច់ក្រកបន្លែ)
ចំណាត់ថ្នាក់លេខ៥៖ ក្រុមម៉ាល់ធីហ្វូត (ខ្ទិះដូងកំប៉ុង)
ចំណាត់ថ្នាក់លេខ៦៖ ក្រុមវីរបុរសត្នោត (ត្នោតកំប៉ុង)
ចំណាត់ថ្នាក់លេខ៧៖ ក្រុមអនុស្សារ (មីពោត)
ចំណាត់ថ្នាក់លេខ៧៖ ក្រុមណម (នំបញ្ចុកសម្ងួត)
សូមរង់ចាំវគ្គផ្តាច់ព្រ័ត្រស្វែងរកម្ចាស់ជ័យលាភីចំនួន ៣ក្រុម នាពេលខាងមុខឆាប់ៗនេះ។