នៅព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៥៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ ឃុន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណៈវិស្វករកម្ពុជា ក្នុងគោលបំណងពង្រឹងវិស័យវិស្វកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមក រវាងគូភាគីពាក់ព័ន្ធ និងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ ការសិក្សាស្រាវជ្រាវរួមគ្នា ការចូលរួមព្រឹត្តិការណ៍នានា ការផ្លាស់ប្ដូរព័ត៌មាន និងសម្ភារៈបរិក្ខារផ្នែកសិក្សាអប់រំផ្សេងៗ និងផ្សព្វផ្សាយរាល់សកម្មភាពពីវិទ្យាសាស្ត្រវិស្វកម្មទំនើប និងបច្ចេកវិទ្យាថ្មីៗជាដើម។ នេះក៏ជាការចាប់ផ្តើម កិច្ចសហប្រតិបត្តិការក្នុងការផ្តល់ឱកាសឱ្យនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងសម្រាប់ចុះធ្វើកម្មសិក្សាតាមបណ្តាក្រុមហ៊ុននានាដែលជាដៃគូជាសមាជិកនៃគណៈវិស្វករកម្ពុជា។



