———————

តបតាមការអញ្ជើញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (Japan International Cooperation Agency-JICA) ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បាននឹងកំពុងបំពេញទស្សនកិច្ចនៅការិយាល័យកណ្តាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នាទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៣-១២ ខែកញ្ញា ឆ្នាំ២០២៣។

ទស្សនកិច្ចនេះមានគោលបំណង៖

• ដើម្បីស្វែងយល់ពីសកម្មភាពសហការរវាងសាកលវិទ្យាល័យជាមួយវិស័យឧស្សាហកម្ម និងប្រព័ន្ធពាក់ព័ន្ធនានានៅក្នុងសាកលវិទ្យាល័យក្នុងប្រទេសជប៉ុន

• ដើម្បីស្វែងយល់ពីវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពចំពោះក្រុមហ៊ុនឯកជន និងវិធីសាស្រ្តនៃការគាំទ្រការបណ្តាក់ទុនជាមួយសាកលវិទ្យាល័យលើការស្រាវជ្រាវ

• ដើម្បីពិភាក្សា និងអនុវត្តយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ជាមួយវិស័យឧស្សាហកម្មនៅតាមសាកលវិទ្យាល័យនីមួយៗក្នុងប្រទេសកម្ពុជា

——————————–

ភ្ជាប់ទំនាក់ទំនងជាមួយយើង:

– Facebook: National University Of Battambang – NUBB

– Tiktok: www.tiktok.com/@nubb.cambodia

– Telegram: t.me/nubbedukh

– IG: instagram.com/nubb.cambodia/

– YouTube:

– Website: www.nubb.edu.kh

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *