នារសៀល ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ តំណាងលោក ទេព នាវា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាប្រធាន UICC លោកបណ្ឌិត ថាច់ ប៊ុនរឿន អ្នកគ្រប់គ្រងគម្រោង UICC និងអ្នកស្រី ញឹម សូរីដា នាយកប្រតិបត្តិក្រុមហ៊ុន BORAN CARE ASIA CO.,LTD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គម្រោងផ្ទេរបច្ចេកវិទ្យារវាង UICC និងវិស័យឯកជន។ BORAN CARE ASIA CO., LTD គឺជាក្រុមហ៊ុនផលិតផលិតផលគ្រឿងសម្អាងធម្មជាតិមួយ ដោយគាំទ្រវត្ថុធាតុដើមក្នុងស្រុក និងបានធ្វើការទាក់ទងជាមួយដេប៉ាតឺម៉ង់កែច្នៃអាហារសម្រាប់ការប្រឹក្សាយោបល់ទាក់ទងនឹងការចម្រាញ់ប្រេងរមៀត និងគុណភាពប្រេងរមៀត ដើម្បីអាចយកទៅប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតផលិតផលគ្រឿងសំអាង ជំនួសអោយវត្ថុធាតុដើមនាំចូល។
ជាមួយនឹងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ក្រុមហ៊ុនបុរាណឃែរ សង្ឃឹមថានឹងអាចបន្ថែមតម្លៃផលិតផល និងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធភាព គុណភាពខ្ពស់ប្រកបដោយបច្ចេកវិទ្យា និងនវានុវត្តន៍។