——————

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈនៃយោគយល់ជាមួយក្រុមហ៊ុន Safe & Hygiene Co.,LTD ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មលំដាប់ខ្ពស់ផ្នែកសុវត្ថិភាព និងអនាម័យនៅតាមអគារ។ ពិធីចុះអនុស្សរណៈនៃការយោគយល់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក ហ៊ូ ប៊ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន Safe & Hygiene Co.,LTD ដែលគោលបំណងនេះការចុះអនុស្សរណៈនេះធ្វើឡើងក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការភាពជាដៃគូលើការងារអប់រំ ស្រាវជ្រាវ នវានុវត្តន៍ ព្រមទាំងឱកាសហាត់ការ និងការងារដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។

——————————–

ភ្ជាប់ទំនាក់ទំនងជាមួយយើង:

– Facebook: facebook.com/nubb.cambodia

– Tiktok: www.tiktok.com/@nubb.cambodia

– Telegram: t.me/nubbedukh

– IG: instagram.com/nubb.cambodia/

– YouTube: https://bit.ly/3h2VorF

– Website: www.nubb.edu.kh

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *