——————

នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈយោគយល់ជាមួយធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសិក្សាអប់រំ និងឱកាសការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកស្រី សួន គីមលាន នាយិការតំបន់នៃធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)។

អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖

ក) សហការ និងចូលរួមសកម្មភាពនានារបស់សាកលវិទ្យាល័យដូចជា ផ្តល់ធាតុចូលសម្រាប់អភិវឌ្ឍកម្មវិធីអប់រំ ដើម្បីឱ្យស្របនឹងទីផ្សារការងារ

ខ) ផ្តល់ឱកាសជាពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបងហាត់ការ និងចុះកម្មសិក្សានៅធនាគារផ្ទាល់

គ) ចុះធ្វើការជ្រើសរើស និងរៀបចំសម្ភាសន៍និស្សិតផ្ទាល់នៅសាកលវិទ្យាល័យជាតិបាត់ដំបងទៅបម្រើការងារ

ឃ) សហការរៀបចំសិក្ខាសាលា បាឋកថា តាំងពិព័រណ៌ និងផ្សព្វផ្សាយ

ង) ចូលរួមសកម្មភាពនានាតាមការឯកភាពរវាងដៃគូទាំងពីរ

——————————–

ភ្ជាប់ទំនាក់ទំនងជាមួយយើង:

– Facebook: National University Of Battambang – NUBB

– Tiktok: www.tiktok.com/@nubb.cambodia

– Telegram: t.me/nubbedukh

– IG: instagram.com/nubb.cambodia/

– YouTube:

– Website: www.nubb.edu.kh

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *