——————————
កាលពីថ្ងៃច័ន្ទ ៦ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមនិស្សិតប្រកួតប្រជែងក្នុងកម្មវិធីកសិ-ម្ហូបអាហារ២០២៣ របស់មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានចុះទស្សនកិច្ចសិក្សានៅសិប្បកម្ម MLH និងសិប្បកម្មប្រេង ខេអេច (KH) ខេត្តបាត់ដំបង។ គោលបំណងឱ្យក្រុមនិស្សិតប្រកួតប្រជែង ស្វែងយល់ពីការធ្វើផែនការអាជីវកម្ម សិក្សាស្វែងយល់ពីខ្សែរចង្វាក់ផលិតកម្មរបស់សិប្បកម្មនីមួយៗ និងទទួលបានចំណេះដឹងពីការចែករំលែកបទពិសោធន៍របស់ម្ចាស់សិប្បកម្មពីការធ្វើអាជីវកម្ម និងការចាប់យកឱកាសក្នុងការចូលទីផ្សារ។
——————————–
ភ្ជាប់ទំនាក់ទំនងជាមួយយើង:
– Facebook: facebook.com/nubb.cambodia
– Tiktok: www.tiktok.com/@nubb.cambodia
– Telegram: t.me/nubbedukh
– IG: instagram.com/nubb.cambodia/
– YouTube:
– Website: www.nubb.edu.kh