នាថ្ងៃសៅរ៍ ១០កើត ដល់ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមនិស្សិតប្រកួតប្រជែងកម្មវិធីកសិ-ម្ហូបអាហារ ឆ្នាំ2023 របស់មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានចុះទស្សនកិច្ចសិក្សានៅសហគមន៍កសិកម្ម មៀនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងហាងខេមរអាហារ ខេត្តសៀមរាប។

ទស្សនកិច្ចសិក្សានេះបានផ្តល់នូវការសិក្សាស្វែងយល់ពី:

-ខ្សែចង្វាក់នៃការកែច្នៃផលិតផលកសិកម្ម

-ការវេចខ្ចប់ និងរក្សាទុកផលិតផល

– បញ្ហាប្រឈមក្នុងការផលិត និងលក់ផលិតផលខ្មែរ

-ការបង្កើនទំនុកចិត្តដល់អតិថិជនក្នុងការទទួលយកផលិតផល

ក្រោយពីបញ្ចប់ទស្សនកិច្ចសិក្សា ក្រុមនិសិ្សតបានធ្វើការពិភាក្សា ចែករំលែកលទ្ធផលនៃការចុះទស្សនកិច្ចសិក្សាដើម្បីជាគំនិតបន្ថែមក្នុងការរៀបចំផែនការអាជីវកម្ម និងផលិតផលសម្រាប់ប្រកួតប្រជែងនៅពេលខាងមុខនេះ។ ដំណើរទស្សនកិច្ចសិក្សានេះគាំទ្រដោយសហគ្រិនខ្មែរ(KE)។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *