—————————-

ក្រុងសៀមរាប៖ នៅថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ “កម្មវិធីអប់រំរបស់សាកលវិទ្យាល័យជាតិបាត់ដំបង” ចំនួនពីរថ្ងៃគឺពីថ្ងៃទី១-២ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សិក្ខាសាលាផ្សព្វផ្សាយនេះមានការចូលរួមពីថ្នាក់ដឹកនាំ ជាព្រឹទ្ធបុរស ព្រឹទ្ធបុរសរង នាយក នាយករង ប្រធាន អនុប្រធាន មន្រ្តី លោកគ្រូ អ្នកគ្រូ បុគ្គលិក នៃអង្គភាពចំណុះសាកលវិទ្យាល័យជាតិបាត់ដំបង និងសិក្ខាកាមដែលជាលោកនាយក នាយករង នាយិការ លោកគ្រូ អ្នកគ្រូ ដែលជាតំណាងមកវិទ្យាល័យដៃគូរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *