————————-

នៅរសៀលថ្ងៃសៅរ៍ ១២កើត ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាវគ្គតម្រង់ទិសស្តីពីការសរសេររបាយការណ៏ស្រាវជ្រាវ និងបោះពុម្ព ក្រោមអធិបតីភាពលោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលិវទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សិក្ខាសាលានេះធ្វើឡើង ដេីម្បីផ្តល់ឱកាសឱ្យនិស្សិតមានសមត្ថភាពខ្ពស់ក្នុងការសរសេរសារណាបទ និក្ខេបបទ និងសរសេររបាយការណ៍ស្រាវជ្រាវ និងចេះបំលែងពីសារណាបទ ឬនិក្ខេបបទស្រាវជ្រាវទៅជារបាយការណ៏ ឬអត្ថបទបោះពុម្ពក្នុងទស្សនាវដ្តីវិទ្យាសាស្រ្តជាតិ និងអន្តរជាតិ៕

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *