————————-

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានទទួល ជួបនិស្សិតជំនាញអក្សរសាស្រ្តចិនចំនួន៤រូបគឺទី១.លោក ឌី ជឺឈាំង ទី២.កញ្ញា ស៊ឹម ចាន់ហ្វារី ទី៣.កញ្ញា ហឿង ហ៊ុនលី និង ទី៤.លោក នក់ សិលា ដែលត្រូវបានជ្រើសរើសអោយចូលរួមកម្មវិធីបោះជំរុំរដូវក្តៅ នៅប្រទេសចិនក្រោមប្រធានបទ “ស្ពានភាសាចិន” ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមសាកលវិទ្យាធិការបានសម្តែងនូវការអបអរសាទរដល់និស្សិតទាំង៤រូបដែលទទួលបានជោគជ័យក្នុងការជ្រើសរើស ហើយបានផ្តាំផ្ញើអោយខិតខំសិក្សារៀនសូត្រពីចំណុចល្អៗ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗសម្រាប់អនាគត រៀបចំខ្លួនអោយបានល្អសាកសមជានិស្សិតគំរូ ជានិស្សិតឆ្នើមរបស់សាកលវិទ្យាល័យជាតិបាត់ដំបង និងជានិស្សិតតំណាងព្រះរាជាណាចក្រកម្ពុជាផងដែរ។

——————————–

ភ្ជាប់ទំនាក់ទំនងជាមួយយើង:

– Facebook: National University Of Battambang – NUBB

– Tiktok: www.tiktok.com/@nubb.cambodia

– Telegram: t.me/nubbedukh

– IG: instagram.com/nubb.cambodia/

– YouTube:

– Website: www.nubb.edu.kh

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *