————————————
ទីក្រុងហូជីមីញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីចំនួនពីររូប ដឹកនាំដោយលោក ទេព នាវា សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសាកលវិទ្យាល័យអាស៊ីលើកទី១២ នៅទីក្រុងហូជីមីញ ប្រទេសវៀតណាម ពីថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការទទួលយកអនាគតនៃបញ្ញាសប្បនិម្មិត (AI) និងភាពមិនច្បាស់លាស់របស់វា៖ការផ្តោតអារម្មណ៍នៅក្នុងតំបន់” “Embracing the Future of AI and its Uncertainty: A Regional Focus”។ វេទិកានេះបានពិភាក្សាស្តីពីការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបញ្ញាសប្បនិម្មិត (AI) និងឥទ្ធិពលរបស់វានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងឥទ្ធិពលនៃផ្លាស់ប្តូរបញ្ញាសប្បនិម្មិត (AI) នៅក្នុងទិដ្ឋភាពផ្សេងៗនៃសង្គម ជាពិសេសក្នុងវិស័យអប់រំ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់វា ខណៈពេលដែលការទទួលស្គាល់មានភាពមិនច្បាស់លាស់ និងហានិភ័យដែលអាចកើតមាននាពេលអនាគត។ កិច្ចប្រជុំនេះត្រូវបានចូលរួមពីតំណាងសាកលវិទ្យាល័យចំនួន២២ ដែលជាសមាជិកនៅក្នុងវេទិកាសាកលវិទ្យាល័យអាស៊ី (AUF)។
——————————–
ភ្ជាប់ទំនាក់ទំនងជាមួយយើង:
– Facebook: facebook.com/nubb.cambodia
– Tiktok: www.tiktok.com/@nubb.cambodia
– Telegram: t.me/nubbedukh
– IG: instagram.com/nubb.cambodia/
– YouTube:
– Website: www.nubb.edu.kh