នារសៀលថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២៣ ឯកឧត្តមសាកលវិទ្យាធិការសាកវិទ្យាល័យជាតិបាត់ដំបង(ស.ជ.ប.ដ.)បានទទួលជួបស្វាគមន៍មន្រ្តីស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោក John Milicevich ជាមន្រ្តីទទួលបន្ទុកផ្នែកកិច្ចការនយោបាយ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលភាសាអង់គ្លេសនៅ ស.ជ.ប.ដ. និងកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗទៀតនាពេលអនាគត។ ជាមួយគ្នានេះដែរ ភាគីអាមេរិចបានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ឯកឧត្តមសាកលវិទ្យាធិការក្នុងការអភិវឌ្ឍន៍សាកលវិទ្យាល័យជាតិបាត់ដំបង ដែលពេលនេះបានក្លាយជាសាកលវិទ្យាល័យបៃតង ស្រស់ស្រាយ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំបូរបែបឆ្លើយតបទៅនឹងតម្រូវការរបស់គ្រូ និងនិស្សិត។
ការទទួលជួបស្វាគមន៍មន្រ្តីស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា
ផ្សាយនៅ ខែសីហា 4, 2023