————————-

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាជាតិបាត់ដំបង បានសហការជាមួយស្ថាប័ន Association of Chartered Certified Accountants (ACCA) ប្រចាំកម្ពុជា ក្នុងការរៀបចំប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនគ្រូបង្គោលក្នុងកម្មវិធីសិក្សាគណនេយ្យអន្តរជាតិ Certified Accounting Technician (CAT) ចំនួន ០៦រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងតំណាងស្ថាប័ន Association of Chartered Certified Accountants (ACCA) ប្រចាំកម្ពុជា។ លើសពីនេះសាកលវិទ្យាល័យជាតិបាត់ដំបង ក៏បានធ្វើការពិភាក្សាបន្ថែមជាមួយ ស្ថាប័ន Association of Chartered Certified Accountants (ACCA) ប្រចាំកម្ពុជា លើដំណើរការកម្មវិធីសិក្សាគណនេយ្យអន្តរជាតិ Certified Accounting Technician (CAT) នៅសាកលវិទ្យាល័យជាតិបាត់ដំបង។ ជាលទ្ធផលកម្មវិធីសិក្សាគណនេយ្យអន្តរជាតិ Certified Accounting Technician (CAT) គ្រោងនឹងដាក់ឱ្យដំណើរការក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ខាងមុខ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *