——————————-
បាត់ដំបង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៣ របស់សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រធានគណៈកម្មការគ្រប់គ្រង និងជាប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចប្រជុំនេះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមអនុប្រធានគណៈកម្មការ ឯកឧត្តមសមាជិកគណៈកម្មការ ឯកឧត្តមសាកលវិទ្យាធិការ លោក លោកស្រី ជាសាកលវិទ្យាធិការរង ថ្នាក់ដឹកនាំ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធាន អនុប្រធាននៃអង្គភាពចំណុះសាកលវិទ្យាល័យទាំងពីរ។ បន្ទាប់ពីបទបង្ហាញវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់សាកលវិទ្យាល័យទាំងពីររួចមក ឯកឧត្តម ស សុខា ប្រធានអង្គប្រជុំបានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យទាំងពីរ។
——————————–
ភ្ជាប់ទំនាក់ទំនងជាមួយយើង:
– Facebook: National University Of Battambang – NUBB
– Tiktok: www.tiktok.com/@nubb.cambodia
– Telegram: t.me/nubbedukh
– IG: instagram.com/nubb.cambodia/
– YouTube: https://bit.ly/3h2VorF
– Website: www.nubb.edu.kh







