នារសៀលថ្ងៃចន្ទ ១រោច ខែបថមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការសាកវិទ្យាល័យជាតិបាត់ដំបង បានទទួលជួបស្វាគមន៍គណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយការ) ដឹកនាំដោយលោក Rho Hyunjun នាយកកយការប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស.ជ.ប.ដ. និងសមភាគីកូរ៉េលើវិស័យសិល្បៈ វប្បធម៍ ការអប់រំភាសាកូរ៉េ ព្រមទាំងកិច្ចការសង្គមមួយចំនួនទៀត។ ឯកឧត្តមសាកលវិទ្យាធិការបានវាយតម្លៃខ្ពស់ ព្រមទាំងថ្លៃងអំណរគុណដ៏ជ្រាលជ្រៅផងដែរចំពោះបេសកកម្មប្រកបដោយទឹកចិត្តសប្បុរសរបស់កយការដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍន៏ធនធានមនុស្សផ្នែកភាសាកូរ៉េនៅភូមិភាគពាយព្យ នេះតែម្តង។ ទន្ទឹមនឹងនេះដែរ លោកនាយកកយការបានវាយតម្លៃខ្ពស់និងកោតសរសើរពីការអភិវឌ្ឍន៍របស់ស.ជ.ប.ដ.ក្រោមការដឹកនាំរបស់ឯកឧត្តមសាកលវិទ្យាធិការ។ ស.ជ.ប.ដ.បានប្រែមុខមាត់ថ្មី មានបរិស្ថានស្អាត ខៀវស្រងាត់ បរិយាកាសសិក្សាប្រកបដោយផាសុខភាព ចំនួននិស្សិតមានការកើនឡើង ជាពិសេសនិស្សិតជំនាញអក្សរសាស្រ្តកូរ៉េតែម្តង។ នៅក្នុងកម្មវិធីជំនួបពិភាក្សានេះ ក៏មានការប្រគល់ និងទទួលយកបុគ្គលិកស្ម័គ្រចិត្តកូរ៉េថ្មីលោក Park Chang Bum មកបំពេញការងារនៅក្នុងដេប៉ាតឺម៉ង់ភាសាកូរ៉េនៃវិទ្យាស្ថានភាសាបរទេសផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *