នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ លោក ទេព នាវា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាប្រធាន UICC និងលោកស្រី សេង សំណាង អគ្គនាយកប្រតិបត្តិនៃសិប្បកម្ម MLH បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកដំបូងសម្រាប់គម្រោងផ្ទេរបច្ចេកវិទ្យា UICC និងវិស័យឯកជន។ MLH គឺជាសិប្បកម្មផលិតម្សៅភេសជ្ជៈសុខភាព ដែលជាពិសេសគឺម្សៅចេក។ លោកស្រី សេង សំណាង បានធ្វើការទាក់ទងជាមួយដេប៉ាតឺម៉ង់កែច្នៃអាហារសម្រាប់ការ ប្រឹក្សាយោបល់ទាក់ទងនឹងបច្ចេកវិជ្ជា ដើម្បីពង្រឹងគុណភាពផលិតផល សម្រាប់លក់ផ្តល់ជូនអតិថិជន។ ជាមួយនឹងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា គឺជាដំណើរការត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដោយលោកស្រី សេង សំណាង ក៏សង្ឃឹមថានឹងពង្រីកទីតាំងភូមិសាស្ត្រ សម្រាប់ការលក់ផលិតផលរបស់គាត់។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើកដំបូងរវាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងសហគ្រាស (UICC) នៃសាកលវិទ្យាល័យជាតិបាត់ដំបង និង វិស័យឯកជន សិប្បកម្ម MLH
ផ្សាយនៅ ខែកក្កដា 10, 2023