———————-
រាជធានីភ្នំពេញ៖ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបណ្ណាល័យរបស់អ.វ.ត.ក. ពិធីចុះហត្ថលេខាទៅលើអនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានធ្វើឡើងរវាងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតំណាងដោយ ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃអ.វ.ត.ក. សាកលវិទ្យាល័យជាតិបាត់ដំបង តំណាងដោយឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ (SAUP) របស់អង្គការ GIZ/CPS តំណាងដោយលោកស្រី Sadie O’ Mahoney អ្នកសម្របសម្រួលកម្មវិធីថ្នាក់តំបន់(កម្ពុជា ហ្វីលីពីន និងទីម័រខាងកើត)។
គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាខាងលើ គឺផ្តោតសំខាន់លើការផ្សព្វផ្សាយ ការអប់រំនិងការសិក្សាស្រាវជ្រាវ ដើម្បី៖
(១)លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានស្តីពីដំណើរការកាត់សេចក្តីសិមិទ្ធផលនិងកេរដំណែលរបស់អ.វ.ត.ក ក្នុងវិស័យឧត្តមសិក្សា
(២) ជួយអភិវឌ្ឍនិងលើកកម្ពស់កម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រសង្គមរួមទាំងការសិក្សាអំពីសន្តិភាពនិងក្រោយជម្លោះ
(៣) សហការនិងសម្របសម្រួលក្នុងការបង្កើតវិធីសាស្ដ្របង្រៀន និងឧបករណ៍សិក្សាសម្រាប់គ្រូបង្រៀន អ្នកសិក្សា និងអ្នកស្រាវជ្រាវក្នុងវិស័យខាងលើ
(៤)លើកទឹកចិត្តក្នុងការផ្លាស់ប្តូរទស្សនកិច្ចសិក្សា កម្មសិក្សា និងឱកាសសិក្សាផ្សេងៗទៀតក្នុងកម្មវិធីសិក្សារបស់និស្សិតថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សាផ្នែកសិក្សាអំពីសន្តិភាព និងក្រោយជម្លោះ ការស្រាវជ្រាវថ្នាក់មហាវិទ្យាល័យ និងសាស្ត្រាចារ្យដែលអនុវត្តការបង្រៀន។
*អានអត្ថបទពេញ៖ https://shorturl.at/blnoK





