———————————

នៅថ្ងៃពុធ-ព្រហស្បតិ៍ ៤-៥ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំនិស្សិតជំនាញគ្រប់គ្រងអាជីវកម្ម ទីផ្សារ ហិរញ្ញវត្ថុ និងធនាគារ ឆ្នាំទី២ ទៅទស្សនកិច្ចសិក្សាស្រាវជ្រាវ នៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប និងអាជីវកម្មខ្នាតតូចនៅតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ ខេត្តសៀមរាប រយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ ២២ ខែមិថុនា ឆ្នាំ២០២៣។ ទស្សនកិច្ចសិក្សាស្រាវជ្រាវរបស់និស្សិតជំនាញគ្រប់គ្រងអាជីវកម្ម ទីផ្សារ ហិរញ្ញវត្ថុ និងធនាគារ គឺបានផ្តោតជាសំខាន់ទៅលើការសិក្សាស្វែងយល់ និងដកពិសោធន៍អំពីស្ថានភាពទូទៅ និងសកម្មភាពសេដ្ឋកិច្ច របស់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ដោយមានការពន្យល់ណែនាំពីបុគ្គលិកនៃអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប បានធ្វើឱ្យនិស្សិតទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនបន្ថែមទៀតពីលើការសិក្សាផ្នែកទ្រឹស្តីនៅក្នុងថ្នាក់។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *