នៅថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈយោគយល់ជាមួយអង្គការ មនុស្សចាស់កម្ពុជា (HelpAge Cambodia) និងការចុះកិច្ចព្រមព្រៀងជាមួយអង្គការ EMDR Associate Cambodia ក្នុងគោលបំណងគាំទ្រដល់កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវ និងនវានុវត្តន៍។ ពិធីចុះអនុស្សរណៈ និងកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការតំណាងសាកលវិទ្យាល័យជាតិបាត់ដំបង លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា និងលោក អ៊ុំ ផ្លាកទីន ប្រធានសមាគម អុី. អឹម. ឌី. អា កម្ពុជា (EMDR Cambodia)




