———————————
នៅថ្ងៃសៅរ៍-អាទិត្យ ៨-៩ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៣ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំនិស្សិតជំនាញអក្សរសាស្ត្រខ្មែរឆ្នាំទី២ ទៅទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ខេត្តសៀមរាបរយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ ២៨ ខែឧសភា ឆ្នាំ២០២៣។ ទស្សនកិច្ចសិក្សារបស់និស្សិតគឺបានផ្តោតជាសំខាន់ទៅលើការសិក្សាស្វែងយល់យល់បន្ថែមទៅលើផ្នែកភាសា អក្សរសាស្ត្រ ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា និងរឿងរ៉ាវបែបទេវកថានានាមានដូចជារឿងរាមកេរ្តិ៍ រឿងកូរសមុទ្រទឹកដោះ រឿងមហាភារតយុទ្ធជាដើម។ តាមរយៈការចង្អុលបង្ហាញ ពន្យល់បន្ថែមរបស់មគ្គុទេសក៏នគរបានធ្វើឱ្យនិស្សិតទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែមទៀតពីលើការសិក្សាផ្នែកទ្រឹស្តីនៅក្នុងថ្នាក់។