………………………………..

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញក្រុមការងារនៃមន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង ដើម្បីរៀបចំសិក្ខាស្ដីពី «របៀបសង្រ្គោះបឋម និងសេវាថែទាំសុខភាព» ជូនដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្រ្ជាបការយល់ដឹងផ្នែកសង្រ្គោះបឋម និងថែទាំសុខភាពឱ្យបានល្អជូនដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សាកលវិទ្យាល័យជាតិបាត់ដំបងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារនៃមន្ទីរពេទ្យនគរបាលខេត្តបាត់ដំបងដែលបានចំណាយពេលដ៏មានតម្លៃក្នុងការធ្វើបទបង្ហាញដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងជាពិសេសនិស្សិតដើម្បីឱ្យមានការយល់ដឹងពីផ្នែកសង្រ្គោះបឋម និងការថែទាំសុខភាព។ ឆ្លៀតក្នុងឱកាសនេះ សូមជូនពរដល់ក្រុមការងារនៃមន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *