—————————
សៀវភៅចំនួន ៤០៥ក្បាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការមូលនិធិអាស៊ី ត្រូវបានប្រគល់ជូនសាកលវិទ្យាល័យជាតិបាត់ដំបង តាមរយៈឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់តម្កល់ក្នុងបណ្ណាល័យដើម្បីជាប្រយោជន៍ដល់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ សាធារណៈជន និងអ្នកសិក្សា។
សូមជម្រាបផងដែរថា បណ្ណាល័យសាកលវិទ្យាល័យជាតិបាត់ដំបង គឺជាបណ្ណាល័យសាធារណៈដ៏ធំដែលបើកដំណើរការ១១ម៉ោងក្នុងមួយថ្ងៃ និងចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ មានសៀវភៅជាង៣ម៉ឺនក្បាល មានម៉ាស៊ីនត្រជាក់ អ៊ីនធើណិត (WiFi) និងកុំព្យូទ័រជាច្រើនគ្រឿងសម្រាប់បម្រើសេវាកម្មឥតគិតថ្លៃដល់ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ សាធារណៈជន និងអ្នកសិក្សាទាំងអស់។