————————-

នៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈនៃការយោគយល់ជាមួយធនាគារស្ថាបនាលើកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យអប់រំ និងឱកាសការងារ ដែលពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការតំណាងសាកវិទ្យាល័យជាតិបាត់ដំបង និងលោក សាញ់ សុខា នាយកប្រចាំតំបន់តំណាងធនាគារស្ថាបនា និងវត្តមានលោក-លោកស្រីជាថ្នាក់ដឹកនាំ មន្រ្តី នៃសាកលវិទ្យាល័យជាតិបាត់ដំបង លោក-លោកស្រីជានាយកសាខា និងបុគ្គលិកនៃធនាគារស្ថាបនាផងដែរ។ នៅក្នុងពិធីនេះថ្នាក់ដឹកនាំទាំងពីរបានធ្វើការប្តេជ្ញាចិត្តជំរុញរាល់សកម្មភាពនានាដែលមានចែងក្នុងខ្លឹមសារនៃអនុស្សរណៈនេះ ព្រមទាំងផ្តល់ឱកាសហាត់ការ និងឱកាសការងារដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងជាច្រើនកន្លែងផងដែរ។

——————————–

ភ្ជាប់ទំនាក់ទំនងជាមួយយើង:

– Facebook: facebook.com/nubb.cambodia

– Telegram: t.me/nubbedukh

– IG: instagram.com/nubb.cambodia/

– YouTube:

– Website: www.nubb.edu.kh

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *