———————————

តបតាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ ហ្សួ ហ៊ួរី (Prof. Xu Huarui) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិចគួយលីន (GUET) និងជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងភាគីចិន (CINUBB) គណៈប្រតិភូសាកលវិទ្យាល័យជាតិបាត់ដំបងដឹកនាំដោយ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិចគួយលីន (GUET) សាធារណរដ្ឋប្រជាមានិតចិន និងដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ ក្រុមប្រឹក្សាភិបាល(CINUBB)នៅសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិចគួយលីន (Guilin University of Electronic Technology-GUET) នៃសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៧-៣០ ខែមេសា ឆ្នាំ២០២៣។

តាមរយៈដំណើរទស្សនកិច្ចសិក្សា និងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.បានឯកភាពជាឯកច្ឆន្ទលើសមិទ្ធិផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២២ របស់CINUBB

២.បានឯកភាពពិនិត្យមើលពីលទ្ធភាពក្នុងការសហការគ្នាដើម្បីជំរុញ និងអភិវឌ្ឍការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា អេឡិចត្រូនិច និងប្រព័ន្ធស្វ័យប្រវត្តិកម្មនៅស.ជ.ប.ដ.

៣.បានឯកភាពអោយក្រុមការងារជំនាញនៃសាកលវិទ្យាល័យទាំងពីរពិភាក្សាគ្នាដើម្បីសម្របសម្រួលអោយនិស្សិតដែលកំពុងសិក្សាជំនាញភាសាបរទេស ជាពិសេសជំនាញអក្សរសាស្រ្តចិនបានផ្លាស់ប្តូរការសិក្សារវាងស្ថាប័នទាំងពីរ។

GUETគឺជាសាកលវិទ្យាល័យដ៏ល្បីមួយដែលឈានមុខគេក្នុងការបណ្តុះបណ្តាលជំនាញអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មានវិទ្យា និងជំនាញដ៏ទៃទៀតជាច្រើននៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។ សាកលវិទ្យាល័យដ៏ល្បីមួយនេះបានចុះអនុស្សរណៈយោគយល់គ្នាជាមួយស.ជ.ប.ដ.នៅឆ្នាំ២០១៦ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិស្សិតស.ជ.ប.ដ.ប្រកបដោយគុណភាព មានគំនិតច្នៃប្រឌិតខ្ពស់ ហើយមានសមត្ថភាពប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *