មន្ត្រី ២រូបនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានចូលរួមកិច្ចប្រជុំគម្រោងកសាងសមត្ថភាព Erasmus+ CBHE IND4.0 លើកទី១០ រៀបចំឡើងដោយសាកលវិទ្យាល័យហេនសំរិនត្បូងឃ្មុំ ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប ពីថ្ងៃទី២៧ ដល់២៨ខែមេសាឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានគោលបំណង (១) ពិនិត្យ តាមដានការងារអនុវត្តសកម្មភាពគម្រោងគ្រប់កញ្ចប់សកម្មភាព (២) ពិភាក្សាការរៀបចំកិច្ចប្រជុំបញ្ចប់គម្រោង និងសនិ្នសិទ្ធអន្តរជាតិដែលគ្រោងរៀបចំនៅខែតុលា ឆ្នាំ២០២៣ (៣) ពិភាក្សាលើការរៀបចំមុខវិជ្ជា និងការអនុវត្ត និងពិភាក្សាលើបញ្ហាផ្សេងៗលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការរៀបចំរបាយការណ៍បញ្ចប់គម្រោងសម្រាប់សហភាពអឺរ៉ុប។
កិច្ចប្រជុំគម្រោងកសាងសមត្ថភាព Erasmus+ CBHE IND4.0 លើកទី១០
ផ្សាយនៅ ខែមេសា 27, 2023