នៅរសៀលថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សាកលវិទ្យាល័យអប់រំហុងកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកសាស្ត្រាចារ្យ Stephen Yan Leung CHEUNG សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអប់រំហុងកុង (EdUHK) ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការសិក្សា និងកម្មវិធីផ្សេងៗ ដូចជា៖ កិច្ចសហប្រតិបត្តិការលើគម្រោងស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរនិស្សិត និងបុគ្គលិក ព្រមទាំងការរៀបចំ និងចូលរួមសន្និសីទ សិក្ខាសាលាដែលរៀបចំដោយភាគីទាំងពីរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *