នៅព្រឹកថ្ងៃអង្គារ ៦ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានទទួលលោកគ្រូ អ្នកគ្រូ ដែលជានាយក នាយករងនៃវិទ្យាល័យហ្វារពន្លឺសិល្បៈ ដែលបានដឹកនាំសិស្សានុសិស្សមកទស្សនកិច្ចសិក្សា ដើម្បីទទួលចំណេះដឹងថ្មីៗ ស្វែងយល់ពីសក្តានុពល និងយល់ច្បាស់ពីជំនាញសិក្សារបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ សាកលវិទ្យាល័យជាតិបាត់ដំបង ស្វាគមន៍ចំពោះសិស្សានុសិស្សវិទ្យាល័យនានា មកទស្សនកិច្ចសិក្សា ស្វែងយល់ និងទស្សនាបន្ទប់សិក្សា មន្ទីរពិសោធន៍ ថ្នាល់បណ្ដុះរុក្ខជាតិផ្សេងៗ និងបរិស្ថានសិក្សារបស់សាកលវិទ្យាល័យ ព្រមទាំងប្រឹក្សាយោបល់លើការជ្រើសរើសមុខជំនាញសិក្សាផងដែរ។
សិស្សានុសិស្សនៃវិទ្យាល័យហ្វារពន្លឺសិល្បៈ មកទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង
ផ្សាយនៅ ខែមេសា 17, 2023