———————-

នៅរសៀលថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើវិសោធនកម្មនៃកិច្ចព្រមព្រៀងបង្កើតមជ្ឈមណ្ឌលការងារហ្រ្វង់កូហ្វូន (CEF) នៅសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកសាស្រ្តាចារ្យ ឡូរ៉ង់ សឺមេត (Prof. Laurent SERMET) នាយក AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោកស្រី Catherine DANDONNEAU នាយករង AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ ពិធីចុះហត្ថលេខាលើវិសោធនកម្មនៃកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងពន្លឿនការងារជួសជុល តុបតែង និងរៀបចំមជ្ឈមណ្ឌលការងារហ្រ្វង់កូហ្វូន (CEF) អោយកាន់តែឆាប់រហ័ស។ មជ្ឈមណ្ឌលការងារហ្រ្វង់កូហ្វូន (CEF) គឺជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់សាកលវិទ្យាល័យជាតិបាត់ដំបង ដែលជាកន្លែងប្រមូលផ្តុំក្រុមហ៊ុន សហគ្រាស និងអ្នកវិនិយោគបារាំងផ្តល់ការងារដល់និស្សិត និងជាកន្លែងផ្តល់ព័ត៌មានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងផងដែរ។

——————————–

ភ្ជាប់ទំនាក់ទំនងជាមួយយើង:

– Facebook: facebook.com/nubb.cambodia

– Telegram: t.me/nubbedukh

– IG: instagram.com/nubb.cambodia/

– YouTube:

– Website: www.nubb.edu.kh

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *