——
នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Fabien Méheust នាយករង ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងតំបន់អាស៊ីប៉ាស៊ីហ្វីក(directeur régional adjoint de l’AUF d’Asie-Pacifique) និងលោក Im Kravong ប្រធានទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងប្រចាំប្រទេសកម្ពុជា (Responsable AUF-Cambodge Direction régionale Asie-Pacifique) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ទស្សនកិច្ចនិងការសិក្សាពីស្ថានភាពទូទៅរបស់សាលវិទ្យាល័យជាតិបាត់ដំបងរួមមាន៖
ការបង្កើត CEF ឱ្យត្រូវតាមស្តង់ដា
AUFនឹងធ្វើការផ្សព្វផ្សាយCEFឱ្យក្រុមហ៊ុនបារាំងទូទាំងពិភពលោកបានស្គាល់ បង្កើតព្រឹត្តិការណ៍និងកម្មវិធីនានានៅក្នុងCEF រៀបចំការតាំងពិព័រណ៍ជាមួយគ្នាជាពិសេសជាមួយក្រុមហ៊ុនបារាំងផ្តល់ប្រយោជន៍ដល់អ្នករៀនភាសាបារាំងជួយដល់និស្សិតក្នុងការរកការងារធ្វើ។
ការចុះកំណត់ទីតាំង និងសិក្សាស្ថានភាពទូទៅដើម្បីបង្កើតមជ្ឈមណ្ឌលកាងារហ្វ្រង់កូហ្វូននៅសាកលវិទ្យាល័យជាតិបាត់ដំបង
ផ្សាយនៅ ខែមេសា 17, 2023