NUBB Cultural Volunteer Work – Samdach Ov High School

———————-

កាលពីថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដេប៉ាតឺម៉ង់ភាសាកូរ៉េបានរៀបចំកម្មវិធីវប្បធម៌កូរ៉េរបស់អ្នកស្ម័គ្រចិត្តកយកានៅវិទ្យាល័យសម្ដេចឪ(NUBB Cultural Volunteer Work)ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយក លោកនាយករង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យសម្តេចឪ លោកនាយកវិទ្យាស្ថានភាសាបរទេស អ្នកស្ម័គ្រចិត្តកយការ និងនិស្សិតដេប៉ាតឺម៉ង់ភាសាកូរ៉េ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកស្ម័គ្រចិត្តកយការជាមួយសិស្សានុសិស្ស ក៏ដូចជាដើម្បីធ្វើការផ្សព្វផ្សាយពីកម្មវិធីអប់រំរបស់ដេប៉ាតឺម៉ង់ភាសាកូរ៉េ កម្មវិធីអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ ព្រមទាំងការបង្ហាញពីវប្បធម៌កូរ៉េផងដែរដូចជាការលេងល្បែងប្រពៃណីកូរ៉េ, ការស្លៀកសម្លៀកបំពាក់់ប្រពៃណីកូរ៉េ, ការលេងហ្គេមតេក្វាន់ដូ, ការហាត់រាំ K-Pop, ការពិសារអារហារកូរ៉េ និងការឆ្លើយសំណួរទាក់ទងនឹងប្រទេសកូរ៉េ។ល។ លើសពីនេះទៀត កម្មវិធីនេះក៏មានការចែកអំណោយជាសម្ភារៈសិក្សាដល់សិស្សានុសិស្សនៃវិទ្យាល័យសម្តេចឪទៀតផង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *