នៅរសៀលថ្ងៃពុធ ១៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយមជ្ឍមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកស្រី Tsatsulina Irina

តំណាងទីភ្នាក់ងារសហព័ន្ធរុស្ស៊ី ទទួលបន្ទុកសហប្រតិបត្តិការ មនុស្សធម៌អន្តរជាតិ, អណិកជនរុស្ស៊ីរស់នៅបរទេស និង សម្ព័ន្ធរដ្ឋឯករាជ្យ (ROSSOTRUDNICHESTVO) និងជានាយិកាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី

ហើយក៏ជាលេខាធិការទី២ ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាផងដែរ។ អនុស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនទំនាក់ទំនងរវាងស្ថាប័នទាំងពីរដូចជា សហប្រត្តិបត្តិការលើការជ្រើសរើសបេក្ខជនអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ី ធ្វើការ ផ្សព្វផ្សាយអំពីអាហារូបករណ៍ និងការអប់រំនៅប្រទេសរុស្ស៊ី ធ្វើសិក្ខាសាលារួមគ្នាអំពីប្រធានបទនានា ហើយ មជ្ឈមណ្ឌលទំនាក់ទំនងស្វែងរកដៃគូសាកលវិទ្យាល័យរុស្ស៊ីក្នុងការផ្លាស់ប្តូរនិស្សិតទៅវិញទៅមក និងចុះកម្មសិក្សានៅសាកលវិទ្យាល័យរុស្ស៊ីផងដែរ សម្រាប់និស្សិត គ្រូបង្រៀន និងបុគ្គលិក សាកលវិទ្យាល័យជាតិបាត់ដំបង និងជំរុញផ្នែកសកម្មភាពផ្សេងៗរវាងដៃគូទាំងសងខាងដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមក។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *