នៅព្រឹកថ្ងៃចន្ទ ១៣ កើត ខែមេសា ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយមន្ទីរពេទ្យនគរបាល ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និង ឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការរង និងជាប្រធានមន្ទីរពេទ្យនគរបាល ខេត្តបាត់ដំបង។ អនុស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនទំនាក់ទំនងរវាងស្ថាប័នទាំងពីរដូចជា ផ្ដល់ការប្រឹក្សាយោបល់ ផ្ដល់វគ្គបណ្ដុះបណ្ដាលអំពីការសង្គ្រោះបឋម សម្ភារៈសង្គ្រោះបឋម ផ្ដល់សេវា និងការអប់រំសុខភាព សម្រាប់និស្សិត គ្រូបង្រៀន និងបុគ្គលិក សាកលវិទ្យាល័យជាតិបាត់ដំបង និងជំរុញផ្នែកសកម្មភាពផ្សេងៗរវាងដៃគូទាំងសងខាងដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមក។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *