កាលពីថ្ងៃទី 25 ខែមីនាឆ្នាំ 2023 មហាវិទ្យាល័យសង្គមសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍ នៃ សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) បានរៀបចំសិក្ខាសាលាបង្ហាញពីលទ្ធផលស្រាវជ្រាវស្ដីពី “ផលប៉ះពាល់នៃជំងឺ Covid-19 លើនិស្សិតថ្នាក់ឧត្ដមសិក្សា៖ ការវិភាគទិដ្ឋភាពសេដ្ឋកិច្ច សង្គម-វប្បធម៌ និងផ្លូវចិត្ត” ក្រោមអធិបតីភាព លោក ទេព នាវា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងគម្រោងCOVID-19.2 ដែលគាំទ្រហិរញ្ញវត្ថុដោយភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) ។ គម្រោងផលប៉ះពាល់នៃជំងឺ Covid-19 លើនិស្សិតថ្នាក់ឧត្ដមសិក្សា អនុវត្តដោយមហាវិទ្យាល័យសង្គមសាស្រ្ត និងចូលរួមចូលរួមអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA)។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពីអ្នកស្រាវជ្រាវ មន្ទីរពាក់ព័ន្ធ អង្គការដែលធ្វើការក្នុងវិស័យអប់រំ កុមារ និង Covid-19 សិស្សានុសិស្សក្នុងខេត្តបាត់ដំបង និងនិស្សិតនៃសាកលវិទ្យាល័យបាត់ដំបង ចំនួន៥០០រូប។ ការរៀបចំសិក្ខាសាលានេះ មានគោលបំណង បង្ហាញពីលទ្ធផលនៃការស្រាវជ្រាវពីផលប៉ះពាល់ ដល់ការសិក្សារបស់និស្សិត ក្នុងកំឡុងពេលជម្ងឺCOVID- 19 ការធ្វើបទបង្ហាញពីអង្គការផ្សេងៗដែលធ្វើការក្នុងវិស័យអប់រំ និងក្នុងគម្រោងCOVID-19 និងពិភាក្សាតុមូលស្ដីពីគោលនយោបាយនៃការអប់រំនិង COVID-19 ជូនដល់អ្នកស្រាវជ្រាវ សិស្ស និស្សិត ដើម្បីលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃជំងឺCOVID-19 ទៅលើបញ្ហាសេដ្ឋកិច្ច សង្គម-វប្បធម៌ និងចិត្តសាស្ត្រ និងការរៀនសូត្រ។ សូមអរគុណ!
ចំសិក្ខាសាលាបង្ហាញពីលទ្ធផលស្រាវជ្រាវស្ដីពី “ផលប៉ះពាល់នៃជំងឺ Covid-19 លើនិស្សិតថ្នាក់ឧត្ដមសិក្សា៖ ការវិភាគទិដ្ឋភាពសេដ្ឋកិច្ច សង្គម-វប្បធម៌ និងផ្លូវចិត្ត”
ផ្សាយនៅ ខែមីនា 31, 2023