——————————
នៅព្រឹកថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីបិទកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលកំណែទម្រង់រយៈពេល១ឆ្នាំ របស់សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានគណៈកម្មការគ្រប់គ្រង និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារកំណែទម្រង់រយៈពេល១ឆ្នាំ ជូនឯកឧត្តមប្រធានគណៈអធិបតីផងដែរ។ ថ្លែងនៅក្នុងសុទ្ទរកថាទៅកាន់អង្គពិធី ឯកឧត្តម ស សុខា បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលកំណែទម្រង់ដែលសម្រេចបានយ៉ាងត្រចះត្រចង់នេះ និងកោតសរសើរចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ មន្រ្តី និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ដែលបានខិតខំអស់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាចូលរួមកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រង ការងារបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅសាកលវិទ្យាល័យជាតិបាត់ដំបង។
——————————–
ភ្ជាប់ទំនាក់ទំនងជាមួយយើង:
– Facebook: National University Of Battambang – NUBB
– Telegram: t.me/nubbedukh
– IG: instagram.com/nubb.cambodia/
– YouTube:
– Website: www.nubb.edu.kh