នៅព្រឹកថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីបើកកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលកំណែទម្រង់រយៈពេល១ឆ្នាំ (ឆ្នាំ២០២២) របស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃគ្រប់អង្គភាពចំណុះរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃនេះលទ្ធផលកំណែទម្រង់នេះ មានគោលបំណងវាស់វែងលើលទ្ធផលរំពឹងទុកតាមផែនការ និងធ្វើការកែលម្អសម្រាប់ឆ្នាំបន្ទាប់ ក្នុងគោលដៅលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *