———————————————

ថ្ងៃសុក្រ ទី២៤ ខែមិនា ឆ្នាំ២០២៣

ឯកឧត្តម សុខ​ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងដឹកនាំគណៈប្រតិភូសាកលវិទ្យាល័យជាតិបាត់ដំបងចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោង(JCC Meeting)លើកទី៥ គម្រោងលើកម្ពស់ការអប់រំ និងការស្រាវជ្រាវវិស្វកម្មសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា(LBE) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ុំ រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ជាសមិទ្ធផលនៃការអនុវត្តគម្រោងLBEរយៈពេលប្រមាណ១២ខែបន្ទាប់ពីកិច្ចប្រជុំJCCលើកទី៤ ក្រោមការគាំទ្របច្ចេទេសដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យនៅជប៉ុន (Tokyo Institute of Technology និង Kyushu University)ការបណ្តុះបណ្តាលជំនាញវិស្វកម្មនៅ សជបដ បានកែលម្អ និងធ្វើទំនើបកម្ម ធ្វើឲកម្មវិធីបណ្តុះបណ្តាលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅ សជបដ ទទួលបានការជឿទុកចិត្ត ពីនិស្សិត មាតាបិតា សហគមន៍ឧស្សាកម្មនៅភូមិភាគពាព្យ។លទ្ធផលទាំងនេះរួមមាន៖

• ការកសាងសមត្ថភាពគ្រូបង្រៀន និងការស្រាវជ្រាវស្របតាមស្តង់ដាតាមរយៈវិធីសាស្រ្តនៃការរៀនដោយផ្អែកលើការពិសោធន៍ (LBE-Laboratory Based Education)

• ការពង្រីកសមត្ថភាពប្រព័ន្ធServers ក្នុង សជបដ គាំទ្រដល់ការធ្វើទំនើបកម្ម​ប្រព័ន្ធសិក្សាពីចំងាយ(LMS-Moodle) និងប្រព័ន្ធគ្រប់គ្រងសាកវិទ្យាល័យ(University Management System)

• ការតភ្ជាប់បណ្តាញជាមួយផ្នែកឧស្សាហកម្មដើម្បីសម្រាប់ការផលិតការស្រាវជ្រាវគាំទ្រដល់កំណើតសេដ្ឋកិច្ច(Research product commercialisation)

ជាលទ្ធផល សជបដ ទទួលបានកំណើតនិស្សិតជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកើនឡើងគួរឲ្យកាត់សម្គាល់ដែលនិស្សិតវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាតំណាងប្រមាណ ៣០% នៃនិស្សិតទាំងអស់ក្នុង សជបដ។​ នេះជាសូចនាករបង្ហាញពីគុណភាព និងភាពឆ្លើយតបនៃការណ្តុះបណ្តាលទៅនឹងតម្រូវការទីផ្សារការងារ។​ សជបដ ត្រៀមខ្លួនជាស្រេចក្នុងការធ្វើឲប្រសើរឡើងនៅការអប់រំ និងការស្រាវជ្រាវវិស្វកម្មដែលគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា។

សជបដ សូមថ្លែអំណរគុណដល់គម្រោងJICA-LBEសម្រាប់ការគំាទ្របច្ចេកទេស និងហិរញ្ញវត្ថុ និងសូមថ្លែងអំណរគុណដល់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) Tokyo Institute of Technology និងKyushu University ក៏ដូចគម្រោងអភិវឌ្ឍនានា (HEIP, Erasmus+) និងសហការីនៃសាកលវិទ្យាល័យជាដៃគូទាំងអស់ក្នុងគម្រោង ដែលចូលរួមអនុវត្តគម្រោងក្នុងការកសាងនៅលទ្ធផលជាទីមោទននេះ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *