នៅព្រឹកថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Da Dairy Trading Co.,Ltd. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកស្រី សាន លីដា ជាអគ្គនាយការក្រុមហ៊ុន Da Dairy Trading Co.,Ltd.។ អនុស្សរណៈនេះធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាងក្រុមហ៊ុន-សហគ្រាស ជាមួយសាកលវិទ្យាល័យ និងផ្តល់ធាតុចូលសម្រាប់អភិវឌ្ឍកម្មវិធីអប់រំរបស់សាកលវិទ្យាល័យ ផ្តល់អ្នកជំនាញមកចែករំលែកចំណេះដឹង ព្រមទាំងផ្តល់ឱកាសហាត់ការ និងការងារដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងដែលចេះភាសាថៃផងដែរ។
សាកលវិទ្យាល័យជាតិបាត់ដំបងចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Da Dairy Trading Co.,Ltd.
ផ្សាយនៅ ខែមីនា 20, 2023