នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យជាតិបាត់ដំបង បានទទួលអំណោយជាឧបករណ៍តន្ត្រីឆៃយ៉ំាមួយវង់ពី លោកបណ្ឌិត លី គង់ រិន្ទណា និងក្រុមគ្រួសារ។ ឯកឧត្តម សុខ ឃនសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើជាអធិបតីក្នុងពិធីទទួលឧបករណ៍តន្រ្តីឆៃយ៉ាំនេះដើម្បីដាក់ឱ្យមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ យកទៅប្រើប្រាស់ក្នុងការបណ្តុះបណ្តលនិស្សិតក្នុងវិធីបដិសណ្ឋារកិច្ចគណៈអធិបតី និងកម្មវិធីបុណ្យជាតិនានាផងដែរ។ យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់លោកបណ្ឌិត និងក្រុមគ្រួសារ និងសូមជូនពរបវរមហាប្រសើរជូនចំពោះលោកបណ្ឌិត និងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លាតឡើយ។
មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំបានទទួលឧបករណ៍តន្រ្តីឆៃយ៉ំាពីសប្បុរសជនខ្មែរ រស់នៅអូស្រ្តាលី
ផ្សាយនៅ ខែមីនា 10, 2023